Man Utd និងពិភាក្សាជាមួយក្លឹបនៅលីគអារ៉ាប៊ីសាអូឌីត ទៅលើការផ្ទេរខ្សែការពារម្នាក់នេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Man United សង្ឃឹមថានឹងអាចចុះហត្ថលេខាលើឯកសារទាំងសម្រាប់ការផ្ទេរ Alex Telles នៅចុងសប្តាហ៍នេះ បន្ទាប់ពីការនិយាយព្រមព្រៀងគ្នាជាមួយក្លឹប Al Nassr បានធ្វើឡើងកាលពីថ្ងៃពុធកន្លងមក។

ក្នុងនោះក្លឹប Man United និង Al Nassr នឹងធ្វើការពិភាក្សាទៅលើការផ្ទេរ Eric Bailly ផងដែរ។ ស្របពេលដែលក្លឹប Fulham និង Al Ettifaq ក៏ចង់បានខ្សែការពារម្នាក់នេះដូចគ្នា៕