បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Eric Bailly មិនបានចូលរួមជាមួយនឹងក្លឹប Manchester City ក្នុងការធ្វើដំណើរទៅសហរដ្ឋអាមេរិកនោះទេ ដោយគាត់មិនស្ថិតនៅក្នុងគម្រោងរបស់ក្លឹប និងត្រូវចាកចេញ។
ក្នុងនោះកីឡាករ Alex Telles ក៏មិនស្ថិតនៅក្នុងបញ្ជីដូចគ្នា ដោយគាត់នឹងទៅចូលរួមជាមួយនឹងក្លឹប Al Nassr នៅពេលដែលឯកសារបានចុះហត្ថលេខាហើយ៕