បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Pochettino បានលើកឡើងអំពីរឿង Moises Caicedo ថា “ក្រុមការងាររបស់យើងទាំងអស់កំពុងតែធ្វើការយ៉ាងខ្លាំងដើម្បីបានអ្វីដែលពួកយើងចង់បាន”។
លោកក៏បានបន្ថែមទៀតថា “ខ្ញុំមិនចង់និយាយនៅឈ្មោះរបស់កីឡាករនោះច្បាស់ទេ។ ដូចយើងដែរ មានក្លឹបជាច្រើនកំពុងធ្វើការលើការចុះហត្ថលេខាយកកីឡាករ ដើម្បីពង្រឹងក្រុមរបស់ខ្លួន”៕