Man Utd នឹងពិភាក្សាជាមួយក្លឹបនេះ ទាក់ទងនឹងការលក់អ្នកចាំទី Dean Henderson

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United និង Nottingham Forest នឹងធ្វើការជួបគ្នាម្តងទៀតនៅសប្តាហ៍នេះ ដើម្បីពិភាក្សាទៅលើការផ្ទេរ Dean Henderson ជាអចិន្ត្រែយ៍។

ការផ្ទេរនេះ ជាផែនការមួយរបស់ក្លឹប Man United ដោយអោយ Henderson ចាកចេញ ហើយចុះកុងត្រាយក Onana។ ហើយអ្នកចាំទី Zion Suzuki ជាជម្រើសមួយសម្រាប់អ្នកចាំទីបម្រុង៕