បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការផ្ទេរកីឡាករ Andre Onana ត្រូវបានព្រមព្រៀងគ្នាកាលពីយប់ម្សិលមិញ ដោយក្លឹប Manchester United បានចាប់ផ្តើមរៀបចំនៅកុងត្រា ក៏ដូចជាឯកសារផ្សេង បន្ទប់មកនឹងធ្វើការកំណត់ពេលធ្វើតេស្តសុខភាព។
ក្នុងនោះ Onana នឹងធ្វើការចុះហត្ថលេខាជាមួយ Man Utd ដល់ខែមិថុនា ឆ្នាំ២០២៨ បូកនឹងជម្រើសបន្តកុងត្រាដល់ឆ្នាំ២០២៩។ ហើយត្រូវបានគេជឿជាក់ថាការប្រកាសជាផ្លូវការណ៍អាចធ្វើឡើងនៅក្នុងសប្តាហ៍នេះ ប៉ុន្តែមិនមែនថ្ងៃនឹង៕