បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Franck Kessie នៅតែជាគោលដៅមួយយ៉ាងសំខាន់របស់ក្លឹប Juventus។ ពួកគេនឹងធ្វើការសាកសួរជាមួយកីឡាករជាមុនសិន ប្រសិនជាកីឡាករចង់ធ្វើការផ្លាស់ប្តូរ។
គួរបញ្ជាក់ថាកីឡាករ Kessie តែងតែចង់បន្តស្នាក់នៅជាមួយនឹងក្លឹប Barca ឫក៏ចង់ស្វែងរកបទពិសោធន៍ថ្មីនៅអង់គ្លេស។ ក្លឹប Juventus នឹងធ្វើការជម្រុញអោយមានការផ្ទេរកើតឡើង៕