បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Liverpool និងក្លឹប Al Ettifaq នៅតែបន្តការពិភាក្សាទៅលើការផ្ទេរ Jordan Henderson ប៉ុន្តែមិនទាន់មានការព្រមព្រៀងណាមួយរវាងក្លឹបទាំង ២នោះទេ។
បញ្ហាចំបងចំពោះការផ្ទេរមួយនេះ គឺក្លឹបនៅអារ៉ាប់ បានបញ្ចុះបញ្ចូល Henderson ទៅលើការផ្ទេរដោយគ្មានតម្លៃខ្លួន នៅពេលដែលពួកគេចាប់ផ្តើមការចរចា ប៉ុន្តែមើលទៅ គឺវាគ្មានឪកាសចំពោះការផ្ទេរដោយគ្មានតម្លៃខ្លួននោះទេ។ សម្រាប់ Henderson គឺបានយល់ព្រមនៅកុងត្រា ៣ឆ្នាំរួចរាល់ ហើយ ដោយពេលនេះការសម្រេចចិត្តអាស្រ័យទៅលើក្លឹប៕