ក្លឹបនៅអារ៉ាប៊ីសាអូឌីត កំពុងបើការចរចាជាមួយភ្នាក់ងាររបស់កីឡាករ Moussa Dembele

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Ettifaq របស់អារ៉ាប៊ីសាអូឌីតកំពុងធ្វើការបញ្ចុះបញ្ចូលកីឡាករ Moussa Dembele ដែលជាខ្សែប្រយុទ្ធរបស់ក្លឹប OL កំពុងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅលើទីផ្សារ។

ការពិភាក្សាជាមួយនឹងភ្នាក់ងាររបស់កីឡាករ គឺ Manadi Fofana នៅតែបន្ត។ ការផ្តោតសំខាន់នៅពេលនេះ គឺការផ្ទេរ Jordan Henderson ខណៈពេលដែល Dembele ជាជម្រើសខ្សែប្រយុទ្ធ។ សម្រាប់កីឡាករ គឺបានពិចារណាទៅលើឪកាសនៅអារ៉ាប៊ីសាអូឌីត និងអឺរ៉ុប៕