Bayern បានដាក់សំណើរផ្ទេរយក Harry Kane ជាលើកទី២ ហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bayern បានដាក់សំណើរជាលើកទី២ សម្រាប់ការផ្ទេរ Harry Kane។ សំណើរលើកនេះមានតម្លៃប្រមាណ ៨០លានអឺរ៉ូ បូករួមនឹងតម្លៃបន្ថែម។

ក្នុងនោះក្លឹប Tottenham បានធ្វើការបដិសេធនៅសំណើរតម្លៃ ៧០លានអឺរ៉ូ បូកនឹងថ្លៃបន្ថែមកាលពីសប្តាហ៍មុន។ សម្រាប់សំណើរលើកទី២នេះ នៅត្រូវនៅរង់ចាំការឆ្លើយតបពីក្លឹប Tottenham៕