ក្លឹប Man City នឹងជួបពិភាក្សាជាមួយ RB Leipzig ទៅលើការផ្ទេរខ្សែការពារ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester City បានកំណត់ពេលវេលាសម្រាប់ធ្វើការពិភាក្សាជុំថ្មី ដើម្បីធ្វើការសម្រេចចិត្តលើការផ្ទេរ Josko Gvardiol។ ការពិភាក្សាមួយនេះ អាចនឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយ។

ក្នុងនោះការចរចានៅតែបន្ត ខណៈសំណើរលើកដំបូងដែលមានតម្លៃ ៧៥លានអឺរ៉ូ បូកនឹងថ្លៃបន្ថែមផ្សេង ត្រូវបានបដិសេធ។ ក្លឹប RB Leipzig ត្រូវការយ៉ាងតិច ១០០លានអឺរ៉ូ សម្រាប់ការផ្ទេរមួយនេះ៕