មកដឹងតម្លៃដែល Chelsea ចង់បានពីក្លឹប Inter ចំពោះការផ្ទេរយក Lukaku

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹបតោខៀវត្រូវការ ៤០លានផោន សម្រាប់ការផ្ទេរ Lukaku ពីក្លឹប Inter ស្របពេលដែលក្លឹប Juventus ក៏ចាប់អារម្មណ៏ចង់ចុះហត្ថលេខាយកខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិករូបនេះផងដែរ។

គួរបញ្ជាក់ថាក្លឹប Inter ដែលបានខ្ចីជើងកីឡាករ​ Lukaku កាលរដូវកាលមុន មានបំណងចង់ធ្វើការផ្ទេរយកគាត់ជាអចិន្ត្រៃយ៍តែម្តងនៅរដូវក្តៅនេះ។ ហើយក៏បានដាក់សំណើរជាផ្លូវការណ៍ទៅកាន់ក្លឹប Chelsea ម្តងហើយ ក្នុងតម្លៃ ៣០លានផោន ប៉ុន្តែត្រូវបានបដិសេធ៕