បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Inter បានត្រៀមរួចរាល់ក្នុងការដាក់សំណើរផ្ទេរយកអ្នកចាំទី Yann Sommer ដោយការពិភាក្សាទៅតម្លៃផ្ទេរប្រមាណ ៦លានអឺរ៉ូ។ ការដាក់សំណើរនេះ នឹងធ្វើឡើងនៅពេលដែលការផ្ទេរ Onana ទៅ Man Utd ត្រូវបានរួចរាល់។
គួរបញ្ជាក់ថាក្លឹប Inter មានផែនការក្នុងការចរចាយកទាំង Sommer និង Anatolij Trubin សម្រាប់ធ្វើមកជំនួសកន្លែងរបស់ Onana និង Handanovic៕