តើ Sancho អាចនឹងត្រលប់ទៅកាន់អាឡឺម៉ង់វិញទេ?

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky Germany បានរាយការណ៍អោយដឹងថាដោយស្ថិតនៅក្រៅគម្រោងរបស់ក្រុមប្រឹក្សាភិបាលរបស់ក្លឹប Dortmund នៅក្នុងទីផ្សារដោះដូរនារដូវក្តៅនេះ។ ក្លឹបនៅអាឡឺម៉ង់មួយនេះ អាចនឹងពិចារណាទៅលើការខ្ចីជើង Sancho ឫក៏ខ្ចីជើងដោយមានជម្រើសក្នុងការទិញផ្ដាច់។ សម្រាប់ Sancho គឺចង់បន្តស្នាក់នៅជាមួយនឹងក្លឹប Man Utd ដើម្បីធ្វើការប្រយុទ្ធយកកន្លែងគាត់ត្រលប់មកវិញ នៅក្រោមការដឹកនាំរបស់លោក Erik ten Hag។

គួរបញ្ជាក់ថា Sancho បានចំណាយពេល ៤រដូវកាលនៅក្លឹបក្នុងប្រទេសអាឡឺម៉ង់មួយនេះ មុននឹងផ្ទេរទៅកាន់ Old Trafford ក្នុងតម្លៃ ៨៥លានអឺរ៉ូ។ ហើយការផ្ទេរមួយនេះក៏មិនបានចាប់ទុកថាបានទទួលជោគជ័យតាមការទាយទុកនោះទេ ដោយគាត់បានបង្ហាញអំពីទម្រង់លេងមិនសូវល្អសោះ៕