ក្លឹបអង់គ្លេសមួយនេះ យកបានកីឡាករ Soumaila Coulibaly ពីក្លឹប Borussia Dortmund

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Burnley បានឈានដល់ការព្រមព្រៀងផ្ទេរយក Soumaila Coulibaly ពីក្លឹប Borussia Dortmund។

នេះត្រូវបានគេដឹងថាជាការខ្ចីជើងប៉ុណ្ណោះ ប៉ុនតែក៏មានបញ្ចូលនៅជម្រើសក្នុងការទិញផ្តាច់ផងដែរ។ ដូច្នេះការផ្ទេរជាអចិន្ត្រៃយ៍អាចកើតឡើងនៅឆ្នាំ២០២៤ ដោយការផ្ទេរមានតម្លៃប្រមាណ ១៥លានផោន៕