Inter រកបានអ្នកចាំទី ២នាក់ សម្រាប់មកជំនួសកន្លែង Andre Onana និង Samir Handanovic

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Inter ចង់បានទាំង Yann Sommer និង Anatolij Trubin ដើម្បីមកជំនួសកន្លែងរបស់ Andre Onana និង Samir Handanovic។

ការចរចានឹងធ្វើឡើងនៅពេលដែលក្លឹប Man United នឹងដាក់សំណើរចុងក្រោយសម្រាប់ផ្ទេរ Onana។ ការផ្ទេរកាន់តែខិតជិតទៅរកការជោគជ័យ ដូចដែលបានបញ្ជាក់កាលពីម្សិលមិញ៕