មានក្លឹបនៅអេស្ប៉ាញចាប់អារម្មណ៍ចង់បាន Mason Greenwood

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយមួយបានអោយដឹងថាក្លឹប Atalanta បានបង្ហាញនៅការចាប់អារម្មណ៍ទៅលើកីឡាករ Mason Greenwood ដែលវាអាចទៅរួចដែលគាត់អាចនឹងដាក់បញ្ចូលនៅក្នុងកាផ្ទេររបស់ Rasmus Hojlund ។

ក្នុងនោះមានក្លឹបមួយចំនួនមកពី Serie A បានសួរបញ្ជាក់ទៅកាន់ក្លឹបបិសាចក្រហមថាពួកគេរីករាយក្នុងការចែកផ្លូវជាមួយខ្សែប្រយុទ្ធវ័យ ២១ឆ្នាំរូបនេះ ឫយ៉ាងណា។ គាត់ក៏មានព័ត៌មានជាមួយនឹងក្លឹបនៅទួរគីកផងដែរ។

Greenwood មិនត្រូវបានដាក់បញ្ចូលនៅក្នុងក្រុមតាំងពីខែមករា ឆ្នាំ២០២២ ដោយសារគាត់ត្រូវបានជាប់បណ្តឹងទាក់ទងនឹងបទល្មើសរំលោភ និងប្រើប្រាស់អំពើហិង្សា។ ហើយបទចោទនេះត្រូវបានទម្លាក់វិញកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែគាត់មិនត្រូវបានអោយត្រលប់ចូលមកក្នុងក្រុមវិញទេ។

គាត់ត្រូវបានអោយហ្វឹកហាត់ម្នាក់ឯង ដើម្បីអោយសមស្របសម្រាក់ការផ្ទេរចេញពីក្លឹប Manchester United នៅថ្ងៃខាងមុខ។ ស្របពេលនេះក្លឹប Man Utd ក៏បានធ្វើការស៊ើបអង្កេតផ្ទេរក្នុង ចាប់តាំងពី Greenwood ត្រលប់មកវិញ ប៉ុន្តែគេជឿជាក់ថាចម្លើយទាក់ទងនឹងរឿងនេះ អាចនឹងត្រូវបានដឹកនៅចុងខែកក្កដានេះ។

ហើយបើយោងតាមការចេញផ្សាយរបស់ The Manchester Evening News បានបន្តអោយដឹងថា Greewood អាចនឹងបញ្ចប់នៅការផ្ទេរទៅអ៊ីតាលី ដោយការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងអាចជាផ្នែកមួយនឹងផ្ទេរយកខ្សែប្រយុទ្ធ Hojlund មកកាន់ក្លឹប Man Utd៕