បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AC Milan និង Chelsea នឹងធ្វើការពិភាក្សាដោយផ្ទាល់ជាចុងក្រោយនៅថ្ងៃសុក្រនេះ ទៅលើការផ្ទេរ Pulisic។
ក្នុងនោះក្លឹប AC Milan ជឿជាក់ថានឹងទទួលបានភ្លើងខៀវពីខាងក្លឹប Chelesa នៅក្នុងរយៈពេល ២៤-៤៨ម៉ោង។
សម្រាប់ Pulisic គឺបានស្នើរទៅក្លឹប Chelsea ក្នុងការចាកចេញ និងស្វែងរកនៅបទពិសោធន៍ថ្មី បន្ទាប់ពីការពិភាក្សាត្រូវបានបរាជ័យជាជ្រើនលើក៕