បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Southampton ខិតជិតក្នុងការចុះហត្ថលេខាយកខ្សែបម្រើយុវជនរបស់ក្លឹប Man City គឺកីឡាករ Shea Charles។
ក្នុងនោះ Manchester City នឹងទទួលបានប្រាក់ ៩លានផោន ពីការផ្ទេរមួយនេះ ហើយលើសពីនេះទៀតក្លឹប City ក៏មានលក្ខខណ្ឌក្នុងការទិញត្រលប់មកវិញ ក៏ដូចជាលក្ខខណ្ឌក្នុងការលក់ផងដែរ។ កីឡាករ Charles ធ្វើដំណើរទៅកាន់ Southampton នៅសប្តាហ៍នេះ ដើម្បីធ្វើតេស្តសុខភាព៕