អីយ៉ាស់!! Sommer កំពុងស្ថិតនៅក្នុងបញ្ជីកីឡាករដែលក្លឹបនៅអ៊ីតាលីចង់បាន

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Inter បានបើកការពិភាក្សាក្នុងការចុះហត្ថលេខាយក Yann Sommer ពីក្លឹប Bayern។

គាត់ស្ថិតនៅក្នុងបញ្ជីជាមួយនឹងអ្នកចាំទី Anatolij Trubin ដែលក្លឹបចង់បាន។ ហើយនៅពេលនេះ ក្លឹបកំពុងពិចារណាក្នុងការវិនិយោគលើអ្នកចាំទីទាំង ២ ប្រសិនជាកីឡាករ Andre Onana ទៅចូលរួមជាមួយនឹង Man United មែន។

ក្នុងនោះកីឡាករ Sommer បានស្ថិតនៅក្នុងបញ្ជីកីឡាករដែលក្លឹប Inter ចង់បានតាងពីខែមករាមកម្ល៉េះ។ ហើយគាត់ក៏ចង់ធ្វើការផ្ទេរផងដែរ៕