បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea និង Brighton កំពុងធ្វើការលើការផ្ទេរ Moises Caicedo។ ការចរចា បានធ្វើឡើងដោយផ្ទាល់រវាងក្លឹប និងក្លឹប ដូចដែលបានបញ្ជាក់កាលពីសប្តាហ៍មុន។
ក្នុងនោះកីឡាករ Caicedo បាននិយាយយល់ព្រមជាមួយនឹងក្លឹប Chelsea កាលពីមួយខែមុន ហើយឥលូវនេះការផ្ទេរគឺអាស្រ័យទៅលើក្លឹប។ “ស្ងាត់” នៅទីសាធារណមែន ប៉ុន្តែពួកគេបានធ្វើការពិភាក្សាគ្នានៅពីខាងក្រោយ៕