អីយ៉ាស់!! Arteta សម្លឹងឃើញកីឡាកររបស់ Man City ម្នាក់ទៀតហើយ

0

បរទេស៖ ក្លឹបកាំភ្លើងធំបាននាំយក Gabriel Jesus និង Oleksandr Zinchenko ពីទឹកដី Etihad កាលពីឆ្នាំ២០២២ ស្របពេលជាមួយការទិញកីឡាករដ៏ឆ្លាតវៃនេះ បានធ្វើអោយក្លឹប Arsenal មានឪកាសក្នុងការប្រជែងយកជើងឯក Premier League។ ហើយនៅក្នុងទីផ្សារដោះដូរនារដូវក្តៅនេះ លោក Mikel Arteta បានទទួលនៅកញ្ចប់ប្រាក់យើងច្រើនក្នុងការផ្ទេរយក Kai Havertz។

ក្នុងនោះ Arsenal កាន់តែខិតជិតក្នុងការបំបែកនៅកំណត់ត្រាទិញកីឡាករ Declan Rice ដែលមានតម្លៃថ្លៃជាងគេសម្រាប់ក្លឹប គឺ ១០៥លានផោន ពីក្លឹប West Ham។ ប៉ុន្តែបើតាមការចេញផ្សាយរបស់ GIVEMESPORT បានអោយឹងថា Cancelo ក៏ជាកីឡាករម្នាក់ដែលស្ថិតនៅក្នុងបញ្ចីគោលដៅរបស់ក្លឹបផងដែរ។ ក្លឹប Arsenal ធ្លាប់មានព័ត៌មានលេចលឺពីការចង់បានកីឡាកររូបនេះពីមុនមក ហើយនៅពេលនេះក្លឹបអាចនឹងយកគាត់មកលេងនៅក្នុងតំបន់ការពារខាងឆ្វេង ឫក៏ស្តាំ៕