Angel Di Maria នឹងទៅចូលរួមជាមួយក្លឹបនេះ នៅសប្តាហ៍ក្រោយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Benfica ជឿជាក់ថានឹងអាចបញ្ចប់នៅការផ្ទេរកីឡាករ Angel Di Maria នៅសប្តាហ៍ក្រោយ។ ឯកសារកំពុងត្រូវបានពិនិត្យ បន្ទាប់មកនឹងរួចរាល់ ហើយបោះត្រា។

ក្នុងនោះ Di Maria ចង់ទៅលេងនៅក្លឹប Benfica ដូចដែលគាត់បានបញ្ជាក់កាលពី ២សប្តាហ៍មុន។ ឥលូវនេះការផ្ទេរបានឈានដល់ដំណាក់កាលចុងក្រោយក្នុងការចុះហត្ថលេខា៕