Man Utd បដិសេធនៅសំណើរសុំខ្ចីជើង Sancho ពីក្លឹបនៅអាឡឺម៉ង់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Star បានអោយដឹងថាក្លឹប Dortmund បានធ្វើការស្នើរសុំទៅកាន់ក្លឹប Man Utd ក្នុងការខ្ចីជើងកីឡាករ Sancho ត្រលប់ទៅកាន់ទឹកដីអាឡឺម៉ង់វិញ ជាមួយនឹងការខ្ចីរយៈពេលវែង។ ប៉ុន្តែការស្នើរសុំមួយនត្រូវបានបដិសេធពីក្លឹប Manchester United។

គួរបញ្ជាក់ថាកីឡាករ Sancho បានចាកចេញពីលីគអាឡឺម៉ង់មកកាន់ទឹកដី Old Trafford កាលពីរដូវក្តៅឆ្នាំ២០២១ ជាមួយនឹងតម្លៃ ៧៥លានផោន។ គាត់ត្រូវបានចាប់ទុកជាកីឡាករវ័យក្មេងដែលមានទេពកោសល្យម្នាក់នៅក្នុងពិភពបាល់ទាត់។ ប៉ុន្តែអ្វីៗបានដូចទៅតាមផែនការណ៍នោះទេ ពេលដែលគាត់មកដល់ Manchester Untied។

ដោយក្នុងនោះ Sancho ទើបតែអាចរកបាន ៥គ្រាប់ប៉ុណ្ណោះនៅក្នុងរដូវកាលដំបូង និងជួបបញ្ហារបួស ទៀតផង។ នៅក្នុងកំឡុងពេលសម្រាប់ក្នុងការប្រកួតបាល់ទាត់ពិភពលោក គាត់ត្រូវបានលោក Erik ten Hag បញ្ជូនអោយទៅធ្វើការហ្វឹកហាត់ម្នាក់ឯង ដោយឡែកពីក្រុមជម្រើសដំបូង៕

Jadon Sancho Borussia Dortmund