បរទេស៖ ក្លឹបតោខៀវកំពុងស្វែងរកនៅថវិកាត្រលប់មកវិញខ្លះពីការលក់កីឡាករ ដើម្បីដោះស្រាយនៅបញ្ហា Financial Fair Play បន្ទាប់ពីការមកពីគ្រប់គ្រង់ពីសំណាក់ Todd Boehly-led ដែលបានចំណាយប្រាក់ជាច្រើនក្នុងការទិញកីឡាករចូលនារដូវកាលមុន។
ចំពោះការងារលក់កីឡាករមួយនេះត្រូវបានមើលឃើញបណ្តើរៗហើយ ដោយកីឡាករ N’Golo Kante បានចាក់ចេញពីក្លឹបដោយគ្មានតម្លៃ ខណៈពេលដែលកីឡាករ Kalidou Koulibaly និងអ្នកចាំទី Edouard Mendy បានទៅចូលរួមជាមួយនឹងក្លឹបនៅអារ៉ាប៊ីសាអូឌីត។ សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់ Kai Havertz ក៏បានលក់ទៅអោយក្លឹប Arsenal, កីឡាករ Mateo Kovacic បានទៅចូលរួមជាមួយនឹង Manchester City ហើយកីឡាករ Mason Mount ក៏កាន់តែខិតជិតក្នុងការផ្ទេរទៅកាន់ Manchester United ផងដែរ។
ក្នុងនោះដែលក្លឹប Chelsea សម្លឹងរកមើលការប្រមូលប្រាក់អោយបានច្រើនជាង ២០០លានផោន ពីការលក់កីឡាកររបស់ខ្លួន ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ Standard Sport វិញ បានអោយដឹងថាពួកគេអាចត្រូវការប្រាក់ច្រើនជាងនេះទៅទៀត។
សម្រាប់កីឡាករដែលអាចនឹងត្រូវលក់ចេញបន្តមានដូចជា កីឡាករ Pulisic អាចនឹងត្រូវលក់ទៅកាន់ក្លឹប AC Milan, កីឡាករ Aubameyang ក៏មានការចាប់អារម្មណ៍ពីក្លឹបនៅមជ្ឈិមបូព៌ា ស្របពេលដែលកីឡាករ Callum Hudson-Odoi មានការចាប់អារម្មណ៍ពីក្លឹប Nottingham Forest។ ដោយឡែកកីឡាករ Trevoh Chalobah ក៏អាចធ្វើការផ្ទេរផងដែរ ស្របពេលដែលកីឡាករ Cesar Azpilicueta អាចនឹងវិលត្រលប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ។ ក្លឹប Chelsea ក៏រង់ចាំទទួលនៅសំណើរផ្ទេរសម្រាប់កីឡាករ Marc Cucurella ខណៈដែលកីឡាករ Lukaku នៅតែចង់ត្រលប់ទៅលេងនៅ Inter ជាអចិន្ត្រៃយ៍វិញ៕