បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Marcelo Brozovic បានយល់ព្រមផ្ទេរទៅកាន់ក្លឹប Al Nassr ហើយ។ ពួកគេបាននិយាយព្រមព្រៀងគ្នារួចរាល់ហើយ នៅចាំតែការចុះហត្ថលេខានោះទេ។
ក្នុងនោះគាត់នឹងត្រូវធ្វើតេស្តសុខភាពនៅថ្ងៃសុក្រនេះ បន្ទាប់មកនឹងធ្វើការពិនិត្យទៅលើកុងត្រា។ ការផ្ទេរមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៦៕