បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការផ្ទេរ Lucas Hernandez ទៅកាន់ PSG មានផ្លែផ្កាយហើយ។ ការផ្ទេរទទួលបានការព្រមព្រៀងតាំងពីសប្តាហ៍មុន។ ការផ្ទេរជាអចិន្ត្រៃយ មានតម្លៃប្រមាណ ៤៨លានអឺរ៉ូ។
ពេលនេះកីឡាករ Hernandez បានទៅដល់ទីក្រុងប៉ារីសហើយ ដើម្បីធ្វើការចុះហត្ថលេខានៅថ្ងៃព្រហស្បត្តិ៍នេះតែម្តង។ សម្រាប់ Bayern វិញនឹងយកកីឡាករ Kim Min-Jae មកធ្វើការជំនួស Hernandez ដែលចាកចេញ៕