បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប FC Bayern បានបញ្ជាក់ថាការចាកចេញរបស់កីឡាករ Lucas Hernandez កាន់តែខិតជិតមកដល់ហើយ ខណៈមកពីកត្តាពេលវេលាប៉ុណ្ណោះ នឹងធ្វើអោយការផ្ទេរទៅកាន់ PSG បានសម្រេច។
ក្នុងនោះការចរចាបានឈានដល់ដំណាក់កាលចុងក្រោយទៅហើយ។ ស្របពេលក្លឹប Bayern នឹងធ្វើការប្រកាសអំពីការផ្ទេរយក Kim Min-Jae៕