បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bayern នៅតែមានសុទិដ្ឋិនិយមលើកិច្ចព្រមព្រៀង Kim Min-jae។ ការព្រមព្រៀងទៅលើលក្ខខណ្ឌផ្ទាល់ខ្លួន ត្រូវបានព្រមព្រៀងគ្នាកាលពី ២សប្តាហ៍មុន ហើយនៅពេលនេះ គឺរង់ចាំការពិភាក្សាទៅលើលក្ខខណ្ឌលម្អិត បន្ទាប់ពី Kim Min-jae បញ្ចប់ការបំពេញកាតព្វកិច្ចយោធា។
ក្នុងនោះកុងត្រាមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៨។ វាអាស្រ័យទៅលើក្លឹប Bayern ទៅលើការបង់ប្រាក់ផ្តាច់កុងត្រា៕