កីឡាករ Jorginho បដិសេធនៅដំណឹងផ្ទេរទៅកាន់ក្លឹបនៅអ៊ីតាលី

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាភ្នាក់ងាររបស់កីឡាករ Jorginho បានបញ្ជាក់ថាគាត់នឹងបន្តស្នាក់នៅជាមួយនឹងក្លឹប Arsenal នៅរដូវកាលក្រោយ “វាមិនមែនជាការចាប់អារម្មណ៍របស់ក្លឹប Lazio ឫក៏លុយរបស់ពួកគេឡើយ… ខ្ញុំអាចបញ្ជាក់ថា Jorginho សប្បាយរីករាយជាមួយ Arsenal”។

លោកក៏បានបន្ថែមទៀតថា “នៅក្នុងគម្រោងរបស់យើង គឺមានតែក្លឹប Arsenal ប៉ុណ្ណោះនារដូវកាលក្រោយ។ មិនមានការចរចាជាមួយនឹងក្លឹប Lazio នោះទេ”