បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea នឹង Manchester United នឹងធ្វើការជួបពិភាក្សាគ្នាដោយផ្ទាល់នៅក្នុងសប្តាហ៍នេះ ដើម្បីធ្វើការសម្រេចចិត្តទៅលើការផ្ទេរ Mason Mount។
ក្នុងការការជួបពិភាក្សារវាងក្លឹបទាំង២នេះ នឹងត្រូវធ្វើឡើងនៅក្នុងរយៈពេល ២៤/៤៨ម៉ោងខាងមុខ ដើម្បីស្វែងយល់ ក៏ដូចជារកនៅដំណោះស្រាយក្នុងការផ្ទេរ Mount។ ក្នុងនោះសំណើរតម្លៃ ៥៥លានផោនរបស់ក្លឹប Man Utd នៅមានសុពលភាព….. ប៉ុន្តែមិនមែនមានន័យថារហូតនោះទេ៕