សំណើរតម្លៃផ្ទេរដល់ខ្ពស់របស់ Man City ត្រូវបានបដិសេធ ដោយក្លឹប West Ham

0

បរទេស៖ ក្លឹបម្ចាស់ជើងឯងលីងកំពូលអង់គ្លេស នឹងក៏ជាម្ចាស់ពាន ៣ក្នុងមួយរដូវកាល នាឆ្នាំ២០២២-២៣ បានធ្វើការដាក់គោលដៅចង់បានកីឡាករ Declan Rice នៅរដូវក្តៅនេះ។ ក្រោយការចាកចេញរបស់ Ilkay Gundogan ពីទឹកដី Etihad Studium ដោយគ្មានតម្លៃខ្លួន ធ្វើអោយលោក Pep Guardiola ត្រូវសម្លឹងរកមើលអ្នកមកជំនួសកន្លែងគាត់។

ក្នុងនោះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប City បានបរាជ័យក្រោយការដាក់សំណើររបស់ខ្លួនដើម្បីទិញយក Declan Rice ដែលសំណើរនោះ គឺច្រើនជាងអ្វីដែលក្លឹប Arsenal បានដាក់ទៅទៀត។ សំណើរនេះត្រូវបានគេដឹងថាមានតម្លៃប្រមាណ ៨០លានផោន ជាមួយនឹងតម្លៃបន្ថែមប្រមាណ ១០លានផោនទៀត។

គួរបញ្ជាក់ថា West Ham ទាមទារនៅតម្លៃផ្ទេរប្រមាណ ១០០លានផោន ដើម្បីអាចអនុញ្ញាតអោយ Rice ចាកចេញពីក្លឹបបាន៕