Mohammed Kudus បានក្លាយជាគោលដៅសំខាន់របស់ក្លឹបមួយនៅអង់គ្លេស

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Mohammed Kudus ជាគោលដៅសំខាន់មួយរបស់ក្លឹប Brighton នៅរដូវក្តៅនេះ។ គាត់ស្ថិតនៅក្នុងបញ្ជី ដែលក្លឹបចង់បានមែនទែន។

ក្នុងនោះ វាមិនមែនជាការងារស្រួលសម្រាប់ការផ្ទេរមួយនេះទេ ប៉ុន្តែក្លឹប Brighton ចង់បាន Kudus ហើយនៅពេលនេះមិនទាន់មានការពីភាក្សាជាមួយនឹងក្លឹប Chelsea នោះទេ។

ដោយឡែកក្លឹប Brighton ក៏មិនទាន់ចាប់ផ្តើមបើកការពិភាក្សាទៅលើកីឡាករ Koopmeiners នៅដំណាក់កាលនេះនោះទេ៕