បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Jurrien Timber ជឿជាក់ថាក្លឹប Arsenal មានគម្រោងដ៏ល្អមួយសម្រាប់អនាគតគាត់។ គ្រូបង្វឹក និងក្លឹបបានរៀបចំផែនភ្លាមៗ ដើម្បីធ្វើការបញ្ចុះបញ្ចូលកីឡាករ ដោយ Arteta មានឥទ្ធផលខ្លាំងនេះ ដូចដែលគាត់បានធ្វើជាមួយនឹង Havertz។
ក្នុងនោះការដាក់សំណើរលើកទី២ នឹងត្រូវធ្វើឡើងនាពេលឆាប់ៗខាងមុខ ដែលវាអាចមានតម្លៃច្រើនជាង ៤០លានអឺរ៉ូ៕