ខ្សែការពារវ័យ ២០ឆ្នាំរូបនេះ យល់ព្រមផ្ទេរមកចូលរួមជាមួយនឹង Sunderland

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Sunderland បានឈានដល់ការព្រមព្រៀងគ្នាជាមួយនឹងក្លឹប PSV Eindhoven សម្រាប់ការផ្ទេរកីឡាករ Jenson Seelt។

ក្នុងនោះលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមដោយខ្សែការពារកណ្តាលវ័យ ២០ឆ្នាំរូបនេះ។ គាត់នឹងធ្វើដំណើរទៅកាន់ North East នៅសប្តាហ៍នេះ ដើម្បីធ្វើតេស្តសុខភាព និងបញ្ចប់នៅការព្រមព្រៀងផ្ទេរមកកាន់ Stadium of Light៕