ក្លឹបនៅអារ៉ាប៊ីសាអូឌីត ដល់ទៅ២ បានបង្ហាញចំណាប់អារម្មណ៍ទៅលើខ្សែបម្រើ Stanislav Lobotka

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Ahli និង Al Nassr បានចាប់អារម្មណ៍ទៅលើខ្សែបម្រើ Stanislav Lobotka របស់ក្លឹប Napoli ដែលគាត់ជាខ្សែបម្រើដ៏ល្អម្នាក់នៅ Serie A ក្នុងរដូវកាលមុន។

ក្នុងនោះក្លឹប Napoli ចាប់ទុកកីឡាករ Lobotka ជាកីឡាករសំខាន់ម្នាក់ គាត់នឹងស្ថិតនៅក្នុងគម្រោងរបស់ក្លឹប និងជាមួយនឹងកុងត្រារយៈពេលវែងផងដែរ៕