ក្លឹបនៅអង់គ្លេសមួយនេះ បានចូលរួមប្រជែងយកកីឡាករ Denis Zakaria

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប West Ham ក៏ជាក្លឹបមួយដែលបានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករ Denis Zakaria។ គាត់បានត្រលប់ទៅកាន់ក្លឹប Juventus វិញក្រោយចំណាយពេលលេងខ្ចីជើងជានៅក្លឹប Chelsea។

ក្នុងនោះក្លឹប West Ham បានសួរទៅកាន់ក្លឹបអ៊ីតាលីមួយនេះ ទាក់ទងនឹងលក្ខខណ្ឌក្នុងការផ្ទេរ ប៉ុន្តែមានក្លឹបជាច្រើនកំពុងធ្វើការប្រកួតប្រជែងយកគាត់។ កីឡាករ Zakaria មិនស្ថិតនៅក្នុងផែនការរបស់ក្លឹប Juventus នៅរដូវកាលក្រោយនោះទេ៕