បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Juventus ក៏បានសួរទាក់ទងនឹងកីឡាករ Thomas Partey បន្ទាប់ពីក្លឹបនៅអារ៉ាប៊ីសាអូឌីតបានធ្វើការបញ្ចុះបញ្ចូលខ្សែបម្រើរូបនេះ។
ក្នុងនោះក្លឹបនៅអារ៉ាប៊ីសាអូឌីត បានត្រៀមនឹងដាក់សំណើរក្នុងតម្លៃ ៤០លានអឺរ៉ូ ជាមួយនឹងការទូរទាត់ប្រាក់ ៣ដំណាក់កាល ប៉ុន្តែមិនមានការយល់ព្រមណាមួយពីខាងកីឡាករនោះទេ។ ដោយឡែកក្លឹប Juventus ត្រូវបានបញ្ជាក់ថានៅរង់ចាំតែការបញ្ជាក់អំពីអនាគតរបស់កីឡាករ Rabiot ប៉ុណ្ណោះ៕