បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal បានបញ្ជាក់អំពីផែនការសម្រាក់កីឡាករ Kai Havertz ហើយ ដោយគាត់នឹងត្រូវធ្វើតេស្តសុខភាពនៅក្នុងសប្តាហ៍នេះ។ សម្រាប់កុងត្រាបានផ្ញើរចេញហើយ និងកំពុងត្រូវបានពិនិត្យ មុននឹងធ្វើការប្រកាសជាផ្លូវការណ៍។
តម្លៃ ៦៥លានផោន ដោយរួមបញ្ចូលនឹងតម្លៃបន្ថែមផ្សេង ត្រូវបានព្រមព្រៀង ខណៈកុងត្រារយៈពេលវែងសម្រាប់ Havertz ក៏បានរួចរាល់ ហើយគាត់នឹងក្លាយជាកីឡាករដំបូងដែលក្លឹបកាំភ្លើងធំចុះហត្ថលេខាយកបាននៅរដូវក្តៅនេះ៕