បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Romelu Lukaku មិនផ្លាស់ប្តូរគំនិតរបស់ខ្លួននោះទេ។ គាត់មិនមានបំណងក្នុងការទៅចូលរួមជាមួយនឹងក្លឹបនៅអារ៉ាប៊ីសាអូឌីត បន្ទាប់ពីគាត់បានធ្វើការពិភាក្សារួចមកហើយកាលពីថ្ងៃចន្ទកន្លងទៅ។
គួរបញ្ជាក់ថាទាំងក្លឹបនៅអារ៉ាប៊ីសាអូឌីត និងក្លឹប Chelsea បាននឹងកំពុងបញ្ចុះបញ្ចូល Romelu ប៉ុន្តែមិនមានអ្វីផ្លាស់ប្តូរសម្រាប់ខាងកីឡាករនោះទេ បើគិតមកដល់ថ្ងៃនេះ៕