បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹបនៅអារ៉ាប៊ីសាអូឌីតបានត្រៀមនៅកញ្ចប់លុយប្រមាណ ៤០លានអឺរ៉ូ សម្រាប់កីឡាករ Thomas Partey របស់ក្លឹប Arsenal។ គាត់បានក្លាយជាជម្រើសរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត ក្រោយដំណឹងក្នុងការចាកចេញរបស់គាត់ត្រូវបានបញ្ជាក់កាលពីថ្ងៃអាទិត្យ។
គួរបញ្ជាក់ថាមិនទាន់មានការសម្រេចចិត្តណាមួយពីកីឡាករនោះទេ។ គាត់ក៏មានការបញ្ចុះបញ្ចូលពីក្លឹបនៅអឺរ៉ុបផងដែរ។ ដូចបានបញ្ជាក់អញ្ចឹង គឺមិនមែនការចរចាទៅលើកុងត្រាថ្មីជាមួយនឹងក្លឹប Arsenal នោះទេ៕