កីឡាករ Chelsea បានទាក់ទាញចំណាប់អារម្មណ៍ ពីក្លឹបអារ៉ាប៊ីសាអូឌីតជាច្រើន ក្នុងនោះយើងឃើញថាខ្សែបម្រើ N’Golo Kante បានយល់ព្រមរួចហើយក្នុងការផ្លាស់ប្តូរទៅកាន់ Al Ittihad។
បើយោងតាមព័ត៌មាន Sky Sport បានអោយដឹងថាកីឡាករ Chelsea បួននាក់ទទួលបានការទាក់ទងពីក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត ។
ក្នុងនោះរួមមានកីឡាករ N’Golo Kante, Edouard Mendy, Kalidou Koulibaly និង Hakim Ziyech ស្ថិតក្នុងចំណោមកីឡាករដែលជាគោលដៅសម្រាប់ Saudi Pro League៕