Arsenal ចង់បាន​ខ្សែការពារ​របស់ Ajax

0

ក្លឹ​ប​កាំភ្លើង​ធំ Arsenal បាន​ដាក់​សំណើរ​ក្នុង​ទឹកប្រាក់​ចំនួន 30 លាន​ផោន ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែការពារ Jurrien Timber របស់ Ajax ។

បើ​យោង​របាយការណ៍ The Athletic បានអោយ​ដឹង​ថា​ក្លឹ​ប Ajax ចង់បាន 50 លាន​ផោន​ក្នុង​ចុះហត្ថលេខា​កីឡាករ​វ័យ 22 ឆ្នាំ ប៉ុន្តែ​ក្លឹ​ប​ចង់អោយ​មានការ​សម្របសម្រួល​គ្នា ព្រោះ​ភាគី​ទាំង​សងខាង​ចង់អោយ​កិច្ចព្រមព្រៀង​ដំណើរការ​។

Timber មាន​តួនាទី​ជា​ខ្សែការពារ​កណ្តាល ឬ​ខ្សែការពារ​ស្តាំ បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​អោយ​ក្លឹ​ប Ajax ហើយ​បាន​លេង​អោយ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​ចំនួន ១៥​លើក ។

គាត់​បាន​បង្ហាញខ្លួន​សរុប​ចំនួន 121 ប្រកួត​សម្រាប់ Ajax ចាប់តាំងពី​បង្ហាញខ្លួន​លើក​ដំបូង ហើយ​ក៏​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្លឹ​ប Manchester United និង Liverpool ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ Arteta ចង់​ពង្រឹង​ក្រុម ខណៈ​ក្រុម​របស់​គាត់​វិល​ទៅ​កាន់​ក្របខ័ណ្ឌ Champions League បន្ទាប់​ពី​ការ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ 2​នៅ​ក្នុង Premier League សម្រាប់​រដូវ​កាល​នេះ​៕