Arsenal បាន​ដាក់​សំណើ​ជា​លើក​ទី​ពីរ សម្រាប់​កីឡាករ​ខ្សែប្រយុទ្ធ​របស់ Chelsea

0

យោង​តាម​កាសែត The Guardian បានអោយ​ដឹង​ថា​ក្លឹ​ប Arsenal កំពុង​តែ​ស្វែងរក​ការ​បង្កើន​ការ​ផ្តល់​ជូន​របស់​ពួក​គេ​សម្រាប់ Kai Havertz ខណៈ​ដែល​ពួក​គេ​សម្លឹង​មើល​ការ​ចុះហត្ថលេខា​លើ​កីឡាករ​អន្តរជាតិ​អា​ល្លឺ​ម៉​ង់​។ កីឡាករ​អន្តរជាតិ​អា​ឡឺ​ម៉​ង់​រូប​នេះ មិន​បាន​បង្ហាញ​ទៀត​ទាត់​ទេ​សម្រាប់ Chelsea ក្នុង​រដូវ​កាល​នេះ ហើយ​ក្រុម​កាំភ្លើង​ធំ​កំពុង​ស្វែងរក​ការ​ទាក់ទាញ​គាត់​ទៅ​ចូលរួម​នៅ​ទឹកដី Emirates ដើម្បី​ពង្រឹង​ថាមពល​ខ្សែប្រយុទ្ធ​របស់​ពួក​គេ​។

ដោយ​បានឃើញ​ការ​ដេញថ្លៃ​លើក​ដំបូង​របស់​ពួក​គេ​ត្រូវ​បាន​ច្រានចោល ក្រុម​របស់​លោក Mikel Arteta បាន​ផ្តល់​ជូន​បន្ថែម​ដែល​មាន​តម្លៃ 60 លាន​ផោន​។ បើ​ទោះបីជា​តម្លៃ​ស្នើ​សុំ​របស់​ក្លឹ​ប​តោ​ខៀវ​មាន​ចំនួន 75 លាន​ផោន​ក៏​ដោយ ប៉ុន្តែ​របាយការណ៍​បាន​បង្ហាញ​ថា ពួក​គេ​អាច​យល់ព្រម​បាន​អំពី​ការ​ផ្តល់​ជូន​មួយ​ដ៏​គួរសម​ដែល​ជួយ​បង្កើន​ឱកាស​របស់ Arsenal ក្នុង​ការ​ចុះហត្ថលេខា​លើ Havertz៕