Pep Guardiola និយាយ​បែប​នេះ​! ចំពោះ​អនាគត​របស់ Kyle Walker

0

បើ​យោង​តាម​របាយការណ៍ Sky Sport បានអោយ​ដឹង​ថា Bayern Munich កំពុង​ស្ថិត​ក្នុង​ការ​ចរចារ​កម្រិត​ខ្ពស់ ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែការពារ Kyle Walker របស់ Manchester City ។ កីឡាករ​វ័យ 33 ឆ្នាំ​នៅ​សល់​កុងត្រា​មួយ​ឆ្នាំ​ទៀត​នៅ Etihad ។

របាយការណ៍​ដដែល​បាន​បន្ថែម​ថា​គ្រូបង្វឹក Bayern លោក Thomas Tuchel គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​ក្នុង​ការ​បញ្ចុះបញ្ចូល Walker ឱ្យ​ផ្លាស់​ទៅ​ចូលរួម​ក្រុម​ជើងឯក Bundesliga ។

ចំណែក​លោក Pep Guardiola គ្រូបង្វឹក​របស់ City មិន​បាន​ដាក់ Walker សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ដោយ​បាន​ជំនួស​ដោយ​កីឡាករ Manuel Akanji ។

លោក Guardiola បាន​និយាយ​កាលពី​ខែមេសា​ថា Walker មិន​អាច​លេង​ក្នុង​ប្រព័ន្ធ​របស់ Man City បាន​ទៀត​ទេ ដូចដែល​យើង​ឃើញ​ថា John Stones បាន​ផ្លាស់​ពី​ខ្សែការពារ​ទៅ​លេង​នៅ​តំបន់​បម្រើ​កណ្តាល​វិញ ដោយហេតុ​ថា​កីឡាករ​នៅ​តំបន់​ការពារ​ច្រើន​ពេក​ទើប​លោក Pep ផ្ដល់​ការ​ចាកចេញ​សម្រាប់ Walker ។

គួរ​រំលឹក​ឡើង​វិញ Walker ដែល​បាន​ចូលរួម​ជាមួយ Man City ដោយ​ការ​ផ្លាស់​មក​ពី Tottenham ក្នុង​ឆ្នាំ 2017 ក្នុង​តម្លៃ 50 លាន​ផោន​។ ហើយ​គាត់​បង្កើត​សមិទ្ធផល​ជា​ច្រើន រួម​មាន​ពានរង្វាន់ Premier League 5 ដង ពានរង្វាន់ FA Cup 2 ដង ពានរង្វាន់ League Cup 4 ដង និង ពានរង្វាន់ Champions League 1 ដង​ក្នុង​រយៈពេល 6 ឆ្នាំ​របស់​គាត់​សម្រាប់ Manchester City៕