បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការចរចាចាប់ផ្តើមពីថ្ងៃទី៦ ខែមិថុនា មកម្ល៉េះ ដោយអ្នកតំណាងក្លឹបនៅអារ៉ាប៊ីសាអូឌីតបានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីធ្វើការពិភាក្សានិងបញ្ចុះបញ្ចូល Kante។
វាប្រើពេលតែ ១៣ថ្ងៃប៉ុណ្ណោះ សម្រាប់កុងត្រា និងការធ្វើតេស្តសុខភាព។
គួរបញ្ជាក់ថា Kante ខិតជិតក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Chelsea ប៉ុន្តែត្រូវបានក្លឹប Al Ittihad បានឆក់យករូបគាត់បានហើយនៅពេលនេះ៕