បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Hilal បានដាក់សំណើរទៅកាន់ក្លឹប Chelsea ក្នុងការផ្ទេរយក Kalidou Koulibaly ក្នុងតម្លៃប្រមាន ២៥-៣០លានអឺរ៉ូ។ ការចរចានឹងធ្វើឡើងបន្តទៀតនៅថ្ងៃស្អែក។
ក្នុងនោះសម្រាប់កុងត្រា គឺមានរយៈពេល ៣ឆ្នាំ។ គួរបញ្ជាក់ថាកីឡាករ ៣រូបរបស់ក្លឹប Chelsea រួមមាន Ziyech, Mendy, Koulibaly ដែលកំពុងទំនាក់ទំនងក្នុងការផ្ទេរទៅលីគអារ៉ាប៊ីសាអូឌីត៕