Antoine Griezmann បញ្ជាក់ទៅលើពាក្យចចាមអារាមការផ្ទេរទៅកាន់ក្លឹប PSG

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Antoine Griezmann បញ្ជាក់ជុំវិញព័ត៌មានចចាមអារាមផ្ទេរទៅកាន់ PSG ថា “ខ្ញុំចង់បន្តស្នាក់នៅជាមួយនឹងក្លឹប Atletico Madrid។ ខ្ញុំសប្បាយរីករាយនៅទីនេះ ហើយគ្រួសារខ្ញុំក៏ដូចគ្នា”។

គាត់បានប្រាប់ទៅកាន់ Telefoot ថា “ខ្ញុំចង់ឈ្នះពាន La Liga ជាមួយនឹង Atleti ហើយខ្ញុំនឹងព្យាយាមធ្វើអ្វីដ៏អស្ចារ្យនៅ Champions League”៕