បើមិនមានរឿងនេះកើតឡើងនោះទេ!! Kim Min-Jae នឹងចូលរួមជាមួយ Bayern នៅសប្តាហ៍ក្រោយហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកិច្ចព្រមព្រៀងរវាងក្លឹប Bayern និងកីឡាករ​ Kim Min-Jae បានឈានមកដល់ដំណាក់កាលចុងក្រោយហើយ នៅក្នុងនោះកុងត្រាមានរយៈពេល ៥ឆ្នាំ។ ខាងកីឡាករត្រៀមក្នុងការទទួលយកនៅសំណើរនេះ ប៉ុន្តែមិនទាន់បានចុះហត្ថលេខានោះទេ។

ក្នុងនោះតម្លៃផ្តាច់កុងត្រានឹងចាប់ផ្តើមមានសុពលភាពនៅថ្ងៃទី១ ខែកក្កដា ខាងមុខ។ ប្រសិនជាមិនមានក្លឹបណាមួយដាក់សំណើរនៅប្រាក់ឈ្នួលខ្ពស់នោះទេ កីឡាករ Kim នឹងទៅចូលរួមជាមួយនឹងក្លឹប Bayern ហើយ៕