អីយ៉ាស់!! Man Utd ត្រៀមផ្តល់នៅលក្ខខណ្ឌពិសេសនេះសម្រាប់ Rashford

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាកីឡាករជម្រើសជាតិអង់គ្លេសរូបនេះមានប្រាក់ឈ្នួលគោលនៅក្លឹប ប្រមាណ ២០ម៉ឺនផោនក្នុងមួយសប្តាហ៍ ប៉ុន្តែក្លឹបបានផ្តល់នៅសំណើរថ្មីសម្រាប់គាត់ដោយក្លាយជាកីឡាករម្នាក់ដែលមានប្រាក់ឈ្នួលខ្ពស់នៅក្លឹបបិសាចក្រហម ជំនួសអោយកីឡាករ David de Gea ដែលអាចទទួលបាន ៣៧៥០០០ផោនក្នុងមួយសប្តាហ៍នាពេលនេះ។

គួរបញ្ជាក់ថា Rashford នៅសល់កុងត្រាតែ១ឆ្នាំទៀតប៉ុណ្ណោះ ខណៈពេលដែលក្លឹបបានសម្រេចចិត្តប្រើជម្រើសបន្ថែមកុងត្រារយៈ ១២ខែទៀតសម្រាប់គាត់។ ខាងក្លឹបមានបំណងផ្តល់អោយនៅកុងត្រារយៈពេល ៥ឆ្នាំ សម្រាប់គាត់ ដែលអាចអោយគាត់ទទួលបានប្រាក់បន្ថែមប្រមាណ ៨.៤លានផោនក្នុង១ឆ្នាំ​ ទៅលើរយៈពេល ៥រដូវកាល។ ក្នុងនោះដែលសម្រាប់ De Gea ជិតនឹងផុតនៅកុងត្រារបស់គាត់ហើយ ដោយក្លឹបបានរៀបចំនៅសំណើរថ្មីសម្រាប់គាត់ដោយ បានកាត់ប្រាក់ឈ្នួលគាត់មកត្រឹម ២០ម៉ឺនផោនក្នុងមួយសប្តាហ៍វិញ៕