មកដឹងតម្លៃផ្ទេរ Kulusevski ពីក្លឹប Juventus មកកាន់ Spurs

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាឯកសារត្រូវបានចុះហត្ថលេខា ការផ្ទេរបានរួចរាល់ហើយ។ កីឡាករ Dejan Kulusevski នឹងក្លាយជាកីឡាកររបស់ក្លឹប Tottenham ជាផ្លូវការណ៍ បន្ទាប់ពីផ្ទេរមកពីក្លឹប Juventus ក្នុងតម្លៃ ៣០លានអឺរ៉ូ។

ក្នុងនោះក្លឹប Spurs ទទួលបានការបញ្ចុះតម្លៃ ៥លានអឺរ៉ូ ពីតម្លៃដើម ៣៥លានអឺរ៉ូ ក្នុងនៅក្នុងលក្ខខណ្ឌទិញមួយនេះ ។ នៅពេលនេះកីឡាករ Kulysevski ស្ថិតនៅក្រោមកុងត្រាជាមួយនឹងក្លឹប Spurs រហូតដល់ខែមិថុនា ឆ្នាំ២០២៨៕